News

24.05.2024

 

គ្រូបង្វឹកសញ្ជាតិអុីតាលី  ទាំង ៣ រូបបានដឹកនាំក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំៗអឺរ៉ុបទាំង ៣ ដូចគ្នា 

▪️Gian Piero Gasperini : UEFA Europa League 
▪️Vincenzo Italiano : UEFA Conference League 
▪️Carlo Ancelotti : UEFA Champions League

24.05.2024

 

ទក់សាច់  A League All Stars លត់យ៉ាងចាស់ដៃលើសារិកាព្រៃ Newcastle ដោយលទ្ធផល 8 : ០ ក្នុងជំនួបមិត្តភាពមុននេះ

ប៉ះគេល្អ ឯងទៅដាក់យុវជនមានអីដេក

24.05.2024

 

វគ្គផ្ដាច់ព្រ័ត្រពាន រង្វាន់ The Emirates FA Cup
Manchester City  vs  Manchester United
ប្រកួតនៅ ថ្ងៃទី ២៥ ខែឧសភាឆ្នាំ២០២៤
តើ Man Utd អាច យក ឈ្នះ Man City លើក ពាន FA Cup បាន ឬទេ?

24.05.2024

 

BREAKING: Hansi Flick នឹងត្រូវប្រកាសជាគ្រូបង្វឹកថ្មីរបស់ FC Barcelona សម្រាប់រដូវកាល 2024-25 ដោយជំនួសកន្លែងលោក Xavi Hernandez ។
ក្លិបគ្រោងនឹងដាក់សំណើលោក Flick នូវកិច្ចសន្យាមួយរដូវកាល ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំដោយផ្អែកលើលទ្ធផលការងារ។ ការ សម្រេច ចិត្ត នេះ កើត ឡើង បន្ទាប់ ពី មាន ការ សន្ទនា ជា វិជ្ជមាន រវាង Flick និង នាយក កីឡាផ្នែក Barça លោក Deco។
គ្រូបង្វឹកបច្ចុប្បន្ន Xavi នឹងត្រូវបានជូនដំណឹងអំពីការចាកចេញរបស់គាត់បន្ទាប់ពីការប្រកួតចុងក្រោយរបស់គាត់ជាមួយ Sevilla នៅថ្ងៃអាទិត្យ។

24.05.2024

 

Ajax បានតែងតាំងអ្នកចាត់ការទូទៅវ័យ 35 ឆ្នាំ Francesco Farioli ជាគ្រូបង្វឹកថ្មី។
Farioli ចាកចេញពី OGC Nice ហើយមកក្លាយជាអ្នកចាត់ការអ៊ីតាលីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Ajax ។

23.05.2024

 

យល់ស្របទេ 
នេះជាក្រុមប្រចាំរដូវកាល Premier League 2023/24 ដែលជ្រេីសដោយលោក Alan Shearer

23.05.2024

 

Sead Kolašinac ដែលបានចូលរួមជាមួយ Arsenal ក្នុងឆ្នាំ 2017 និងបានបង្ហាញខ្លួន 80 ប្រកួតនៅ Premier League បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ឆ្នាំ 2019 ក្រោមស្នាដៃក្រុម Chelsea ។
ឥឡូវនេះនៅអាយុ 30 ឆ្នាំគាត់បានលើកពានរង្វាន់អឺរ៉ុបដំបូងរបស់គាត់ជាមួយក្លិប Atalanta

23.05.2024

 

ផ្លូវការ៖ ក្លិបញញួរធំ West Ham បានតែងតាំងលោក Julen Lopetegui ជាគ្រូបង្វឹកថ្មី បន្ទាប់ពីលោក David Moyes ប្រកាសចាកចេញ។

23.05.2024

 

ទម្រាំតែទទួលបានជោគជ័យដ៏ធំបែបនេះគ្រូបង្វឹក Gian Piero Gasperini បានដឹកនាំក្រុមបាល់ទាត់ Atalanta យកឈ្នះលើក្រុមខ្លាំងៗជាច្រើនដូចជា ក្រុម Liverpool ជាក្រុម Top3 នៅ EPL ក្រុមបាល់ទាត់ Sporting Lisbon ជាក្រុមលេខ១ នៅ Portugal និងចុងក្រោយឈ្នះ Bayer Leverkusen ជាក្រុមជើងឯកនៅ Bundesliga រហូតបានធ្វើអោយក្រុម Atalanta ក្លាយជាជើងឯក UEFA Europa League 2024
អស្ចារ្យណាស់ Atalanta

23.05.2024

 

អបអរសាទរ ATALANTA  ក្រុមបាល់ទាត់ ATALANTA  បានបំបែកកំណត់ត្រារបស់ខ្លួនក្នុងការឈ្នះជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប UEFA Europa League 2024  ដែលជាពានរង្វាន់លើកទី១ ក្នុងអុឺរ៉ុប សាងប្រវត្តិសាស្រ្តថ្មីសម្រាប់ក្លឹប  ក្រោយពីបានបំបាក់ក្រុមខ្លាំងមកពីអាល្លឺម៉ង់ Bayer Leverkusen  ដោយលទ្ធផលមិនគួរអោយ
ជឿ ៣ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ